ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់ត្រៀមរៀបចំកម្មវិធីនានា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ

នាថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចូលរួម ជាមួយ មន្ទីរ អង្គភាព ស្ថាប័ន ដែលមានការពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់ត្រៀមរៀបចំកម្មវិធីនានា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំ ពិនិត្យកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះ ក៏ដូចជាសម្រួលដល់ការរៀបចំកម្មវិធីនានា និងការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យប្រព្រឹត្តទៅដោយរលូន រៀបរយ និងមានភាពអធិកអធមបំផុត។

 

អត្ថបទពាក់ព័ន្ធ