រដ្ឋបាលក្រុងស្វាយរៀង នាំយកអំណោយសប្បុរសជន ជូនដល់វីរៈកងទ័ពនៅផ្នែកសឹករងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ
ខេត្តសៀមរាប ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក សាំង ឡៃ នាយករដ្ឋបាលសាលាក្រុងស្វាយរៀង តំណាងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ នឹងមានការនិមន្តចូលរួមពីព្រះតេជគុណ វ៉ា ផល្លា ព្រះចៅអធិការវត្តចំបក់បិទមាស បាននាំយកសម្ភារ:ដែលជាអំណោយរបស់លោកអភិបាលក្រុង ព្រះតេជគុណ ក្រុមការងារ នាំយកម៉ូតូនិងគ្រឿងឧបភោគបរិភោគជូនដល់វីរៈកងទ័ព នៅផ្នែកសឹករងខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អឿម សំអាត ទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ និងលោកវរ:សេនីយ៍ឯក មាស សុីធឿន មេបញ្ជាការរងផ្នែកសឹករងខេត្ត និងជានាយសេនាធិការ បានថ្លែងថា ម៉ូតូនិងគ្រឿងឧបភោគបរិភោគទាំងនេះនឹងបញ្ជូនទៅទីបញ្ជាការ សំរាប់កងទ័ពជួរមុខ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ភូមិភាគ៥ ទិសពាយព្យ ខេត្តបាត់ដំបង ដែលមានតម្រូវការដឹកជញ្ជូនស្បៀង ។
សូមបញ្ជាក់ផងដែរ អំណោយយកទៅប្រគល់ជូនរួមមាន ៖
១.ម៉ូតូ ១គ្រឿង
២.អង្ករ១៥០kg
៣.មីជាតិ២០កេស
៤.ទឹកត្រី១៦យួ
៥.ទឹកសុីអុីវ១៦យួ
៦.ត្រីខ ១០០កំប៉ុង
៧.មើមខ្ទឹម១០kg
បន្ទាប់មកក្រុមការងារ បាននិមន្ត និងអញ្ជើញបន្តដំណើរទៅខេត្តឧត្តរមានជ័យបានប្រគល់ ៖
១.ម៉ូតូ១គ្រឿង
២.អង្ករ៥០kg
៣.មីជាតិ១០កេស
៤.ទឹកបរិសុទ្ធ១០កេស
៥.ទឹកផ្លែឈើ៥កេស
៦.ត្រីខ ៦០កំប៉ុង
៧.ទឹកត្រី៥យួ
៨.ទឹកសុីអុីវ៥យួ
៩.កាហ្វេ២កញ្ចប់
១០.សាប៊ូបោកខោអាវ១០kg
និងថវិកាអ្នកមកទទួលម្នាក់៥០.០០០រៀល ។

ដោយឡែកលោកពលបាលត្រី ទុំ ឡេន ១០០.០០០រៀល នៃកងពលតូចអន្តរាគមលេខ៦ វរសេនាតូច២៦១ ទិសអូរស្មាច់ ខេត្តឧត្តរមានជ័យ។ដែលជាអំណោយរបស់ ព្រះតេជគុណ វ៉ា ផល្លា ព្រះចៅអធិការវត្តចំបក់បិទមាស ។




