តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍ជួយពន្លត់ករណីភ្លើងឆេះផ្ទះ!​

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលព័ត៌មានផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ក្នុងករណីភ្លើងឆេះផ្ទះមួយកន្លែង ស្ថិតនៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានសហការជាមួយកម្លាំងនគរបាលខេត្ត និងបានចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះខាងលើ។

ជាលទ្ធផល ហេតុការណ៍នេះ មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។
ជានិច្ចកាល កងរាជអាវុធហត្ថខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ និងត្រៀមខ្លួនជានិច្ច ដើម្បីចេញអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋនពេលជួបប្រទះហេតុការណ៍ ឬទុក្ខធុរៈផ្សេងៗក្នុងខេត្តសៀមរាប។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបហេតុការណ៍ដែលត្រូវការកិច្ចអន្តរាគមន៍បន្ទាន់ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមទំនាក់ទំនងតាម៖
📞 Hotline 1296 — ឥតគិតថ្លៃ ២៤ម៉ោង/២៤ម៉ោង ឬអាចទាក់ទងតាមបណ្តាញ Telegram, WhatsApp និង CoolApp តាមរយៈលេខ៖
📱 088 93 94 567 កងរាជអាវុធហត្ថខេត្តសៀមរាប​ត្រៀមខ្លួនជានិច្ច ដើម្បីបម្រើ និងការពារប្រជាពលរដ្ឋ៕

អត្ថបទពាក់ព័ន្ធ