រដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលសង្កាត់គោកចក ចុះវាស់វែងរៀបចំចំណីផ្លូវ និងធ្វើផ្លូវក្រាលកៅស៊ូថ្មីនៅមុខផ្សារដើមក្រឡាញ់

ខេត្តសៀមរាប ៖​ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប រួមទាំងមន្ត្រីសុរិយោដី និងសណ្ដាប់ធ្នាប់ក្រុង បានសហការជាមួយរដ្ឋបាលសង្កាត់គោកចក និងអាជ្ញាធរភូមិ ធ្វើការចុះវាស់វែងផ្លូវ រៀបចំចំណីផ្លូវ និងធ្វើផ្លូវក្រាលកៅស៊ូថ្មីនៅមុខផ្សាដើមក្រឡាញ់ ណែនាំឲ្យប្រជាពលរដ្ឋដែលដាំដើមជ្រៃនៅលើចិញ្ចឹមផ្លូវដកចេញពីចិញ្ចឹមផ្លូវវិញ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរុះរើសម្យាបដែលប៉ះពាល់មកលើដីចំណីផ្លូវ ។

 

អត្ថបទពាក់ព័ន្ធ