វាសនាបុរសម្នាក់តែងតែដើរអុកឡុកនៅតំបន់មុខប្រាសាទអង្គរ ត្រូវបានអាជ្ញាធរខេត្តសៀមរាប បញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនមានវិបល្លាសស្មារតី ក្នុងខេត្តកណ្តាល


ខេត្តសៀមរាប ៖ រដ្ឋបាលក្រុមសៀមរាបបានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាំយកបុរសម្នាក់ជាជនវិបន្លាសស្មារតី (មានសតិ​មិន​ប្រក្រតី) ដែលតែងតែដើរអុកឡុកបង្កការរំខានដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នៅតំបន់អង្គរ ខេត្តសៀមរាប នាំខ្លួនទៅពិនិត្យសុខភាពនៅមន្ទីពេទ្យបង្អែកខេត្ត និងបានបញ្ជូនបន្តទៅពិនិត្យព្យាបាលនៅមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនមានវិបល្លាសស្មារតី នៅក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ។

បុរសជាជនវិបន្លាសស្មារតី មានឈ្មោះ ឡេង ដុំដី អាយុ ២៨ឆ្នាំ អាស័យដ្ឋាននៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ។

សូមរំលឹកថាកាលកន្លងទៅ បុគ្គលឈ្មោះ ឡេង ដុំដី ម្នាក់នេះ តែងតែដើរបង្កបញ្ហាជាច្រើនលើកច្រើនសារមកលើប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ និងភ្ញៀវទេសចរ នៅមុខប្រាសាទអង្គរវត្ត ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ធ្វើឲ្យប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅទីនោះឈឺក្បាល ពិសេសប៉ះពាល់ភ្ញៀវទេសចរមកដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ