លោកឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមប្រជុំ បូកសរុបលទ្ធផលកាងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៧ តាមរយៈ (Video Conference)

(សៀមរាប)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៧។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព (Video Conference) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំដែលបានរៀបចំឡើងនៅសាលប្រជុំអគារសេនាធិការដ្ឋាននេះ មានការចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យដែលមានការពាក់ព័ន្ធ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបានក្នុងផែនការប្រឡងប្រណាំងទី២ ឆ្នាំ២០២៦ និងពិភាក្សាកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីៗសម្រាប់អនុវត្តការងារក្នុងឆ្នាំ២០២៧ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Video Conference នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង និងសម្រេចបាននូវគោលដៅការងារដែលបានកំណត់ ដើម្បីរួមចំណែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ