លោកឧត្តមសេនីយ៍ទោ ហួត សុធី ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសណ្តាប់ធ្នាប់សាធារណៈក្រុងសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពរបស់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំធំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ ការចូលរួមនេះគឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប។ តាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានពិភាក្សា និងដាក់ចេញនូវទិសដៅបន្ត ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ និងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។
អត្ថបទ ៖ ហេង សុធីរ
អត្ថបទពាក់ព័ន្ធ