អាវុធហត្ថខេត្តសៀមរាប វាយខ្នោះជនសង្ស័យ ០២នាក់ ក្លែងបន្លំជាយោធា ដើរសុំជំនួយតាមវត្តអារាម ផ្សារ និងផ្ទះប្រជាពលរដ្ឋ
(សៀមរាប)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធនឹងករណីក្លែងបន្លំជាយោធា ដើម្បីដើរសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ តាមវត្តអារាម តាមផ្សារ និងតាមផ្ទះ ដោយអះអាងថានឹងយកទៅជួយកងទ័ពជួរមុខ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានបញ្ជាក់ថា សម្ភារៈ និងប្រាក់ដែលពួកគេប្រមូលបាន មិនបានយកទៅជួយកងទ័ពដូចការអះអាងឡើយ ប៉ុន្តែត្រូវបានយកទៅលក់ និងប្រើប្រាស់ផ្ទាល់ខ្លួន។ ក្នុងករណីនេះ កម្លាំងជំនាញបានដកហូតឯកសណ្ឋានយោធា មួកយោធា ទូរសព្ទដៃ និងឯកសារមួយចំនួន ដើម្បីបន្តនីតិវិធីតាមច្បាប់។ សកម្មភាពក្លែងបន្លំនេះ មិនត្រឹមតែបំពានច្បាប់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កិត្តិយសកងទ័ព និងបង្កការភ័ន្តច្រឡំដល់សាធារណជនផងដែរ។
អត្ថបទ ៖ ហេង សុធីរ

