ចង់សប្បាយមកលេងខេត្តសៀមរាប មានការរៀបចំពិធីបុណ្យអុំទូកឡើងវិញសម្រាប់ឆ្នាំ២០២៦នេះ ចាប់ផ្តើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦


(សៀមរាប)៖ បន្ទាប់ពីបានផ្អាកការរៀបចំអស់រយៈពេលមួយឆ្នាំកន្លងទៅ ដោយសារបញ្ហាសង្គ្រាមព្រំដែន រដ្ឋបាលខេត្តសៀមរាប បានប្រកាសជាផ្លូវការនូវការរៀបចំពិធីបុណ្យអុំទូក និងការប្រណាំងទូកងឡើងវិញសម្រាប់ឆ្នាំ២០២៦នេះ។ ពិធីបុណ្យអុំទូក និងការប្រណាំងទូកង នឹងប្រព្រឹត្តទៅតាមបណ្តោយស្ទឹងសៀមរាប ។

យោងតាមការបង្ហោះលើគណនីហ្វេសប៊ុកផេករបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា ពិធីបុណ្យអុំទូកឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានរយៈពេល៦ថ្ងៃ ។ ក្នុងពិធីបុណ្យនេះ ក៏មានការរៀបចំកម្មវិធីកម្សាន្តជាច្រើន រួមមានការសម្តែងសិល្បៈ ពិព័រណ៍ម្ហូបអាហារ និងកម្មវិធីបណ្តែតប្រទីបជាដើម ដើម្បីអបអរសាទរ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ការរៀបចំពិធីបុណ្យនេះឡើងវិញ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តសៀមរាប បន្ទាប់ពីស្ថានភាពស្ងប់ស្ងាត់មួយរយៈ ។

អត្ថបទពាក់ព័ន្ធ