លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយកិច្ចការងារចាំបាច់មួយចំនួន

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ត្រួតពិនិត្យ និងដាក់ចេញនូវទិសដៅអនុវត្តការងារចាំបាច់មួយចំនួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង-ស្រុកពាក់ព័ន្ធ ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងពិនិត្យលើបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង និងអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

អត្ថបទពាក់ព័ន្ធ