កងរាជអាវុធហត្ថស្រុកអង្គរជុំ បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ បង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ

(សៀមរាប)៖ នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ ខេត្តសៀមរាប បានចុះបង្ក្រាបក្រុមក្មេងទំនើងចំនួន ០២នាក់ នៅចំណុចភូមិកប្តៀក ឃុំគោកដូង ស្រុកអង្គរជុំ។ ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ ចំពោះសកម្មភាពបង្ហោះម៉ូតូរបស់ក្រុមក្មេងទំនើង ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។

ក្នុងប្រតិបត្តិការនោះ កម្លាំងកងរាជអាវុធហត្ថបានដកហូតម៉ូតូចំនួន ០១គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើសកម្មភាពល្មើស។ ជាវិធានការរដ្ឋបាល ម៉ូតូនេះត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ។ កងរាជអាវុធហត្ថក៏បានអំពាវនាវដល់យុវជនទាំងអស់ សូមចៀសវាងរាល់សកម្មភាពទំនើង ដែលមិនត្រឹមតែប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកដទៃ និងបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គមផងដែរ។ សូមចូលរួមគោរពច្បាប់ និងកសាងសង្គមឱ្យមានសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ។

អត្ថបទ ៖ ហេង សុធីរ

អត្ថបទពាក់ព័ន្ធ