កម្លាំងអាវុធហត្ថខេត្តសៀមរាប បំបែកសំណុំរឿងចោរកម្ម និងទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ព្រមទាំងប្រគល់ម៉ូតូ ៣គ្រឿង ជូនជនរងគ្រោះវិញ

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខ 1296 ថាមានម៉ូតូ០១គ្រឿង ប្លុងចោលក្នុងដីឡូតិ៍ មួយ​កន្លែង​ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។​
ក្រោយពីបានទទួលព័ត៌មាន ភ្លាម កម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងសៀមរាប ចុះដល់កន្លែងកើតហេតុ ធ្វើ​ការស្រាវជ្រាវ​ រហូតដល់វេលាម៉ោង០២:៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ដែលពាក់ព័ន្ធករណី អំពើ​លួច(លួចម៉ូតូ) និងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ទៀត ដែលពាក់ព័ន្ធករណី ទទួល​ផលចោរកម្ម ។ វត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង។​

ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និង​បានប្រគល់ម៉ូតូ០១គ្រឿង ជូនម្ចាស់វិញ៕

អត្ថបទពាក់ព័ន្ធ