រដ្ឋបាលសង្កាត់គោកចក និងសប្បុរសជន រួមដៃគ្នាជួសជុលផ្លូវលុបក្រឡុកមាន់ និងដាក់លូរំដោះទឹកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ខេត្តសៀមរាប ៖ នៅថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់គោកចក ដែលមានលោក គង់ វិសី ចៅសង្កាត់រងទី១ លោកស្រី យឹម ផល្លី ចៅសង្កាត់រងទី២ តំណាងឲ្យលោកស្រី ឈិន សាវី ចៅសង្កាត់ រួមទាំងអាជ្ញាធរភូមិនិងសង្កាត់ បានសហការណ៌គ្នាជាមួយ លោក ឈឹម វិបុល អនុប្រធានការិយាល័យនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានដឹកនាំសម្របសម្រួល ជុសជុលផ្លូវចំនួន១ខ្សែចាក់ថ្មមិច ប្រវែង១៨០ម៉ែត្រ ទទឹង១០ម៉ែត្រ ដើម្បីលុបក្រលុកមាន់ និងគៀរចិញ្ជើមផ្លូវចាប់ពីផ្លូវ៣០ម៉ែត្រខាងត្បូងចន្ទមាលា រហូតដល់ផ្លូវកូម៉ៃ ។ សកម្មភាពការជុសជុលផ្លូវនេះមានការកាយប្រឡាយដើម្បីរំដោះទឹកទៅប្រឡាយខាងកើត និងដាក់លូកាត់ផ្លូវ៩កង់ផងដែរ ។
ថវិការដែលជួសជុលផ្លូវនេះដោយមានការឧបត្ថម្ភចូលរួមពីសប្បុរជន៖
ទី១ ឯកឧត្តម ប្រាក់ សោភណ័ អភិបាលខេត្តសៀមរាប ឧបត្ថម្ភ ៥០០$ (ថ្មមិច២ឡាន+ថ្មសាជុស១ឡាន)
ទី២ ឯកឧត្តម ហាក់ សុទ្ធា ឧបត្ថម្ភ ១០០៥$ (ថ្មមិច៤ឡាន+ជូនបាយក្រុមការងារសាធារណះការ)
ទី៣ ឧកញ៉ា លី សាយឃាង និងលោកជំទាវ ឧបត្ថម្ភ ៦៧០$ (ថ្មមេច២ឡាននិងថ្នសាជុស១ឡាន!ជូនបាយទឹកសាធារណះការ) ។









