ពិធីអបអរសាទរការសម្ពោធជាផ្លូវការ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ជាក់ សឺន
ខេត្តសៀមរាប ៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ជាក់ សឺនបានរៀបចំពិធីអបអរសាទរការសម្ពោធជាផ្លូវការ លើទីតាំងថ្មី ស្ថិតនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ពិធីបើកសម្ពោធជាផ្លូវការ នៃបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ជាក់ សឺន បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ។
នៅក្នុងពិធីបើកសម្ពោធនេះ លោកគ្រូពេទ្យ ជាក់ សឺន បានថ្លែងថា ការផ្តួចផ្តើមគំនិតក្នុងការបង្កើតបន្ទប់ពិគ្រោះ និងព្យាបាលឯកជនមួយនេះឡើង ដើម្បីចូលរួមជាកម្លាំងចលកក្នុងការផ្តល់សេវាសុខភាពជូនដល់ប្រជាជនឱ្យទទួលបាននូវការព្យាបាលដែលមានគុណភាព និងសេវាសុខភាពស្ដង់ដារ ។
នាឳកាសនោះ លោកគ្រូពេទ្យ ជាក់ សឺន និងលោកស្រី ឯម សុវណ្ណា ព្រមទាំងបុត្រ មានសេចក្តីសោមនស្សរីករាយ និងរំភើបឥតឧបមា ដែលបានឃើញវត្តមានដ៏ខ្ពង់ខ្ពស់ និងស្រស់បំព្រងរបស់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុង «ពិធីបើកសម្ពោធជាផ្លូវការនូវ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ជាក់ សឺន» ។
ជាទីបញ្ចប់ លោកគ្រូពេទ្យ ជាក់ សឺន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការគាំទ្រ និងវត្តមានដ៏ឧត្តុង្គឧត្តមនេះ ។ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។




















