លោក ហួត សុធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ជ្រាវ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារបោះឆ្នោត និងបច្ចុប្បន្នភាពសមាជិកបក្សនៅសង្កាត់ជ្រាវ
(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក ហួត សុធី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ជ្រាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យលទ្ធផលការងារ ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស។
ក្នុងកិច្ចប្រជុំនេះ លោក ហួត សុធី បានសង្កត់ធ្ងន់លើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ជំរុញការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកគណបក្សឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សា និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្ត ព្រមទាំងវិធានការចាំបាច់នានា ដើម្បីធានាប្រសិទ្ធភាពការងារនៅមូលដ្ឋាន។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារខេត្តចុះជួយភូមិទាំង៧ ក្រុមការងារគណបក្សក្រុង ក្រុមការងារគណបក្សសង្កាត់ ប្រធាន និងអនុប្រធានភូមិ យុវជនគណបក្ស ព្រមទាំងសមាជិកគណបក្សជាច្រើនរូបទៀត។ នេះជាឱកាសដ៏ល្អសម្រាប់ពង្រឹងកិច្ចសហការ និងលើកកម្ពស់ការទទួលខុសត្រូវ ដើម្បីធានាឱ្យការងារបោះឆ្នោត និងការងារបក្សនៅមូលដ្ឋានសង្កាត់ជ្រាវប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
អត្ថបទ ៖ ហេង សុធីរ






















































