បង្ក្រាបបទល្មើសជលផល១ករណី នៅក្រុងសៀមរាប ខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហគមន៍នេសាទចុងឃ្នៀស បានសហការជាមួយកងកម្លាំងយោធភូមិភាគទី៤ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាំង សារ៉ុន នាយការិយាល័យទី៣ បានចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចចុងស្ទឹងអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានបង្ក្រាបបទល្មើសជលផលចំនួន ០១ករណី ដែលបានធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសនឹងច្បាប់ស្តីពីជលផល។ ក្រោយពីការបង្ក្រាប វត្ថុតាងដែលពាក់ព័ន្ធនឹងបទល្មើសត្រូវបានក្រុមការងារឯកភាពគ្នាបំផ្លាញចោលនៅនឹងកន្លែង ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងទប់ស្កាត់ការកើតឡើងវិញនៃបទល្មើស។
សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារធនធានជលផលធម្មជាតិ និងអនុវត្តច្បាប់ជលផលឱ្យបានម៉ឺងម៉ាត់ ដើម្បីនិរន្តរភាពនៃវិស័យជលផលនៅកម្ពុជា។
អត្តបទ ៖ ហេង សុធីរ
អត្ថបទពាក់ព័ន្ធ